Phnom Penh Post, Jan 24th, 2020 - Van Chhovorn, New Artist at Open Studio Cambodia - ក្រុងបាត់ដំបង៖ បន្ទាប់ពីទទួលបាននូវបទពិសោធផ្នែកចម្លាក់ឈើមួយរយៈមក ក៏ជំរុញចិត្ត និងបំផុសគំនិតដល់វិចិត្រករវ័យ ៣៨ ឆ្នាំ លោក វ៉ាន់ ឆវ័ន្ត ដែលសម្បូរគំនិតច្នៃប្រឌិតលើការបង្កើតស្នាដៃចម្លាក់ឈើធ្វើជាសិល្បៈឆ្លុះបញ្ចាំងអំពីការអប់រំផ្នែកបរិស្ថាន និងយល់ដឹងពីបញ្ហានានាក្នុងសង្គមខ្មែរ និងកំពុងតែមានទីផ្សារលក់ដូរនៅក្រៅប្រទេសទៀតផង។ លោក វ៉ាន់ ឆវ័ន្ត ជាវិចិត្រករជំនាញគំនូរ និងចម្លាក់ឈើ នៅភូមិព្រែកកញ្រែ្ចង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង និងអតីតជានិស្សិតរៀនជំនាញសិល្បៈសូនរូបនៅសាលាហ្វារពន្លឺសិល្បៈនៅឆ្នាំសិក្សា ២០០៧-២០១១។ ការចាប់ផ្តើមប្រឡូកក្នុងសិល្បៈចម្លាក់ឈើនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៦ ក្រោយវិលត្រឡប់ពីការរស់នៅប្រកបរបរជាងចម្លាក់ឈើនៅខេត្តរតនគិរី មួយរយៈមកនោះ។ CONTINUE READING
0 Comments
Leave a Reply. |
Archives
December 2022
|