កេរ្តិ៍ឈ្មោះជាវិចិត្រករនិងជាងចម្លាក់បែបសហសម័យរបស់សិល្បករ វ៉ាន់ ឆវ័ន្ត ត្រូវបានមជ្ឈដ្ឋានសារព័ត៌មានក្នុងស្រុកជាច្រើនចាប់ផ្តើមចាប់អារម្មណ៍តាមរយៈស្នាដៃសិល្បៈប្លែកៗដែលលោកបង្កើតឡើងត្រូវបានដាក់តាំងពិព័រណ៍ជាច្រើនលើកច្រើនសានាពេលកន្លងមកទាំងនៅរាជធានីភ្នំពេញ និងនៅក្រុងបាត់ដំបង។ វិចិត្រករវ័យ៤០ឆ្នាំ មានដើមកំណើតមកពីស្រុកឯកភ្នំ ខេត្តបាត់ដំបង រូបនេះ បានប្រាប់សូវរីនឲ្យដឹងថា មុនក្លាយខ្លួនជាសិល្បករមានកេរ្តិ៍ឈ្មោះដែលមហាជនចាប់ផ្តើមទទួលស្គាល់ដូចសព្វថ្ងៃលោកធ្លាប់ឆ្លងកាត់អតីតភាពជូរចត់កម្សត់វេទនាដោយសារកត្តាជីវភាពរហូតចាញ់ឧបាយកលមេខ្យល់បោកយកទៅលក់ជាកម្មករនេសាទសមុទ្រនៅប្រទេសជិតខាងអស់រយៈពេល២ឆ្នាំ៥ខែ។ ដោយសារគុណបុណ្យទឹកដោះម្តាយថ្លៃ លោកមានវាសនាបានរួចផុតពីជីវិតទាសភាពនេះ ហើយចាប់ផ្តើមជីវិតថ្មីជាសិស្សគំនូរនៃសាលាហ្វារពន្លឺសិល្បៈនៅក្រុងបាត់ដំបងចន្លោះឆ្នាំ២០០៥ដល់ឆ្នាំ២០១៣។ ប៉ុន្តែក៏ដើម្បីកសាងជីវភាព ក្រោយមក លោកក៏ធ្លាប់ចេញទៅធ្វើជាជាងចម្លាក់រហូតដល់ខេត្តរតនគិរីច្រើនឆ្នាំទម្រាំនឹកស្តាយជំនាញសិល្បៈដែលធ្លាប់រៀនកន្លងមកហើយវិលត្រឡប់មកធ្វើជាវិចិត្រករនៅស្រុកកំណើតវិញ។
Voice of America VOA: "Cambodian Artist Challenging Prejudices Against People with Disabilities"4/5/2022
The Cambodian artist Morn Chear is having something of a moment in the art world, with exhibits in his country's capital, Phnom Penh, and the U.S. cities of Seattle and Denver. On canvas and with block prints, he is challenging prejudices against people with disabilities. VOA's Scott Stearns has our story from Colorado, with VOA Khmer's Sokummono Khan and Socheata Hean in Cambodia.
|
Archives
December 2022
|