OPEN STUDIO CAMBODIA
  • Home
  • Art
    • Morn Chear
    • Long Lavy
    • Lauren Iida
    • Kanha Hul
    • Channy Chhoeun
    • Van Chhovorn
    • Hom Rith
    • San Kim
  • Exhibitions
  • Press
  • Contact

FOCUS - លាតត្រដាងដំណើរជីវិតតាមរយៈផ្ទាំងគំនូរ

10/28/2020

0 Comments

 
Written By: Sopheavuthtey Borin
Picture
សិល្បករម៉ន ជា ក្នុងថ្ងៃសម្ពោធ​ពិព័រណ៍ទោល «មេតា​ប៉ូលលី​ស» នៅ AIR Gallery ក្នុង Factory Phnom Penh។ រូបភាពដោយ៖ បូរិន សុភាវុទ្ធតី
PHNOM PENH - មនុស្ស​គ្រប់រូប​មាន​វិធី បរិយាយ រ៉ាយរ៉ាប់ និង​បង្ហាញ ពី​បទពិសោធន៍ ក៏ដូចជា​រឿងរ៉ាវ​ជីវិ​ត​ខុស​ៗគ្នា ដូចជា ការ​សរសេរ ការ​និយាយចែ​ករំលែក​ជា​សាធារណ ឬ តាម​កម្រង​រូបថត​ជាដើម។ ចំពោះ​អ្នក​ធ្លាប់​ឆ្លងកាត់ រឿងរ៉ាវ​អាក្រក់ ឬ​ធ្លាប់​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ក្នុង​ជីវិត សិល្បៈគំនូរ គឺជា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឱ្យ​ពួក​គាត់​បញ្ចេញ​អារម្មណ៍​ក្នុង​ចិត្ត​បាន។  
លោ​កម៉ន ជា វ័យ៣០ឆ្នាំ ជា​សិល្បករ​ពិការ​ដៃ​ទាំងសងខាង​  ជ្រើសរើស​លាតត្រដាង​ដំណើរ​ជីវិត​របស់​ខ្លួនឯង​តាមរយៈ​ផ្ទាំង​គំនូរ ប្រភេទ​ប្លក់​ព្រីន (Block Print​)។ គំនូរ​ប្រភេទ ប្លក់​ព្រីន ចំនួន២៥ផ្ទាំង និង គំនូរ​ពណ៌​ទឹក (Watercolor Painting​) ១ផ្ទាំង ក្នុង​ពិព័រណ៍ «មេតា​ប៉ូលលី​ស» បង្ហាញ​ពី​រឿងរ៉ាវ​ជីវិត​ប្រចាំថ្ងៃ ការ​អស់សង្ឃឹម និង ដំណើរការ​ព្យាបាល​ផ្លូវចិត្ត ក្រោយ​ជួបប្រទះ​ឧប្បត្តិហេតុ​ក្នុង​ការដ្ឋាន​សំណង់ ក្នុង​ឆ្នាំ២០១០ ដែល​ធ្វើ​ឱ្យ​លោក​ជា រស់នៅ​ក្នុង​ពិការភាព​រហូតមកដល់​សព្វថ្ងៃ។ ... READ FULL ARTICLE
0 Comments

Open Studio Artists honored at White Canvas Painting Competition hosted by Social Compass

10/28/2020

0 Comments

 
0 Comments

Post Khmer - ការ​ប្រកួតប្រជែង​គំនូរ​ White Canvas Cambodia​ បានរក​ឃើញ​ជយលាភី​

10/28/2020

0 Comments

 
Picture
PHNOM PENH - ​ភ្នំពេញ៖ ទី​បំផុត​ការ​ប្រកួត​ប្រជែង​​ស្នាដៃ​គំនូរ​​ White Canvas Cambodia 2020 រដូវ​កាល​ទី១ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Social Compass Cambodia​ បាន​រក​ឃើញ​​ម្ចាស់​ជយលាភី​របស់​ខ្លួន​ហើយ ខណៈ​ការ​ប្រកាស​លទ្ធផល​ និង​ចែក​រង្វាន់​ជូន​ដល់​​ជយលាភី​​នោះ​បាន​ធ្វើ​ឡើង​នៅ​ឯ​​វិចិត្រសាល​​សិល្បៈ​នៃ​បរិវេណ​​សណ្ឋាគារ​ iRoHa Garden Hotel កាល​​ពី​ល្ងាច​​ថ្ងៃទី​ ​២៤ ខែ ​តុលា ឆ្នាំ ​២០២០​ កន្លង​មក​។
បើ​តាម​ការ​បញ្ជាក់​ពី​​លោក ណាកាមូរ៉ា ហ៊ីដេតាកា (Nakamura Hidetaka) ជា​នាយក​ក្រុមហ៊ុន​ ​Social Compass Cambodia បាន​ឱ្យ​ដឹង​​​ពី​ការ​បែង​ចែក​​រង្វាន់​ជយលាភី​នៃ​ការ​ប្រកួត​គំនូរ White Canvas Cambodia 2020 ថា៖ «យើង​​បែង​ចែក​​​​រង្វាន់​ជយលាភី​នៃ​ការ​ប្រកួត​​នេះ​ជា ​២​ ផ្នែក​នៃ​ក្រុម​​​វិចិត្រករ​​ ​គឺ​ជយលាភី​​កុមារ​ និង​ជយលាភី​​មនុស្ស​ធំ​ ​ហើយ​យើង​ក៏​​​មាន​​​ក្រុម​គណៈកម្មការ​​កាត់​សេចក្តី​នៃ​​ការ​ប្រកួត​គំនូរ​នេះ យើង​មាន​លោក ប៉ោយ ឈុនលី មក​ពី​សាលា​ហ្វារពន្លឺ​សិល្បៈ ​ខេត្ត​​​បាត់ដំបង​ និង​លោក​ សេង វិសាល​ ជា​គ្រូ​បង្រៀន​សិល្បៈ​គំនូរ​​ នៅ​សាលា​សិល្បៈ​គំនូរ​យ៉ាម៉ាដា​ ​ក្នុង​​​​រាជធានី​ភ្នំពេញ​។​​​ ​រង្វាន់​​​ជយលាភី​​​​​​សំខាន់​សម្រាប់​​​​ក្រុម​​​វិចិត្រករ​ និង​វិចិត្រការិនី គឺ​មាន​រង្វាន់​ធំ Gold Prize រង្វាន់​ Silver Prize និង​រង្វាន់ ​Bronze Prize ដែល​​មាន​ទាំង​​​​កុមារ និង​មនុស្ស​​ធំ។ ក្រៅ​ពី​នេះ​​យើង​ក៏​មាន​​រង្វាន់​ផ្សេងៗ​ទៀត​ផង​ដែរ​​ សម្រាប់​លើក​ទឹក​ចិត្ត​រួម​​សិល្បករ-សិល្បការិនី​គំនូរ​​ ដែល​រួម​​មាន​រង្វាន់​ ​​Asian Prize រង្វាន់ Social Compass រង្វាន់ Eastern Culture Foundation Prize រង្វាន់​ Embassy Prize រង្វាន់ Hope Prize និង​រង្វាន់​ Next Generation Prize ជា​ដើម»​។​... READ FULL ARTICLE
0 Comments

    Archives

    February 2021
    December 2020
    October 2020
    September 2020
    April 2020
    March 2020
    February 2020
    January 2020
    August 2019
    July 2019
    June 2019
    May 2019
    April 2019
    January 2019

    RSS Feed

Proudly powered by Weebly
  • Home
  • Art
    • Morn Chear
    • Long Lavy
    • Lauren Iida
    • Kanha Hul
    • Channy Chhoeun
    • Van Chhovorn
    • Hom Rith
    • San Kim
  • Exhibitions
  • Press
  • Contact