៥ សំនួរជាមួយម្ចាស់ជ័យលាភីកម្មវិធីប្រកួតគំនូរ White Canvas Cambodia 2021 កម្មវិធីប្រកួតប្រជែងគំនូរដែលមានឈ្មោះថា White Canvas Cambodia 2021 រៀបចំឡើងដោយអង្គការជប៉ុន Social Pass សហការជាមួយមូលនិធិវប្បធម៌ខាងកើត (Eastern Culture Foundation) គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ត្រូវបានប្រកាសលទ្ធផលជ័យលាភីជាផ្លូវការកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ លោក ម៉ន ជា មកពីខេត្តកំពត បច្ចុប្បន្នរស់នៅខេត្តសៀមរាប ជាវិចិត្រករជ័យលាភីពានរង្វាន់មាស (Gold Prize) ដែលជាពានរង្វាន់សម្រាប់ម្ចាស់ជ័យលាភីលេខ១របស់កម្មវិធីប្រកួតប្រជែងស្នាដៃគំនូរឆ្នាំ២០២១នេះក្នុងលក្ខខណ្ឌមនុស្សពេញវ័យ តាមរយៈគំនូរមួយផ្ទាំងដែលមានចំណងជើងជាភាសាអង់គ្លេសថា «Metamorphosis» (មេតាម៉ហ្វូស៊ីស) មានន័យថា «ភាពប្រែប្រួល»។ ខាងក្រោមនេះជាសំនួរសម្ភាសន៍ទាំង៥ជាមួយម្ចាស់ជ័យលាភីពានរង្វាន់ខាងលើ៖
១. តើគំនូរដែលលោកគូរសម្រាប់ White Canvas Cambodia នេះឆ្លុះបញ្ចាំងអំពីអ្វី? មូលហេតុអ្វីជំរុញឲ្យលោកជ្រើសរើសគូរគំនូរមួយផ្ទាំងនេះ? គំនូរដែលខ្ញុំដាក់ចូលរួម White Canvas Cambodia គឺឆ្លុះបញ្ចាំងអំពីខ្សែជីវិតរបស់ខ្ញុំផ្ទាល់កាលពីខ្ញុំទើបតែពិការដៃ និងពេលបច្ចុប្បន្ននេះ។ អ្នកដែលជំរុញឲ្យខ្ញុំដាក់គំនូរមួយផ្ទាំងនេះ គឺចិត្ត និងគំនិតហើយ និងបេះដូងរបស់ខ្ញុំ ដែលចង់ប្រាប់ទៅអ្នកទស្សនាស្នាដៃសិល្បៈរបស់ខ្ញុំមួយនេះ ឲ្យពួកគាត់ដឹងថាក្រោយពេលខ្ញុំពិការដៃ និងពេលបច្ចុប្បន្ននេះ ខ្ញុំបានឆ្លងកាត់អ្វីខ្លះ? និងមានឧបសគ្គអ្វីខ្លះសម្រាប់ជីវិតរបស់ខ្ញុំ?។
0 Comments
Leave a Reply. |
Archives
December 2022
|