KHMER POST: សិល្បការិនីកូនកាត់អាមេរិក-ជប៉ុនចេះខ្មែរស្ទាត់ បង្កើតមូលនិធិសប្បុរសធម៌ជួ5/10/2021 នំពេញ៖ ដោយមើលឃើញ ថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅពុំទាន់ធូរស្បើយឆាប់ៗ ហើយបាត់បង់ឱកាសនៃការតាំងពិព័រណ៍ស្នាដៃវិចិត្រកម្ម ឬស្នាដៃគំនូរនានា ដែលបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ក្រុមវិចិត្រករនោះ ទើបស្ថាបនិក អូផេនស្ទូឌីអូកម្ពុជា បង្កើតមូលនិធិសប្បុរសធម៌ រកប្រាក់ជួយសម្រួលជីវភាពពួកគេចំនួន ៣ ខែ។
មូលនិធិរៃអង្គាសប្រាក់សប្បុរសធម៌នេះ ដើម្បីប្រមូលប្រាក់ទៅជួយដល់វិចិត្រករ និងបុគ្គលិក ធ្វើការងារនៅ អូផេនស្ទូឌីអូកម្ពុជា មានចំនួនសរុបចំនួន ១០ រូប ដោយប្រើរយៈពេល ១ ខែ ខណៈការទទួលប្រាក់សប្បុរសធម៌ បានចាប់ផ្តើមតាំងពីដើមខែឧសភា ឆ្នាំ ២០២១ ហើយគោលដៅរៃអង្គាសប្រាក់ចំនួន ១ ម៉ឺនដុល្លារ។ ស្ថាបនិកអូផេនស្ទូឌីអូកម្ពុជា សញ្ជាតិអាមេរិក ដើមកំណើតជប៉ុន កញ្ញា ឡូរ៉េន អ៊ីអ៊ិដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា៖ «យើងទទួលបានជោគជ័យខ្លាំង សម្រាប់ការគិតទុកជាមុន ដើម្បីបង្កើតមូលនិធិសប្បុរសធម៌នេះ ដោយពេលនេះ [ទី ៦ ខែឧសភា ឆ្នាំ ២០២១ ទទួលចំនួន ១១ ៧៧៥ ដុល្លារ] ខណៈមូលនិធិយើងទទួលរយៈពេល ១ ខែ គឺរហូតដល់ចុងខែឧសភានេះតែម្តង»។
0 Comments
Leave a Reply. |
Archives
December 2022
|