- All Products
- >
- Protection
Protection
Block print. 12 x 18 inches
(30.49 x 45.72 cm)
"Protection (Folktale Series)" (2020), Morn Chear, limited edition block print.
This folktale, is about two boys who are left alone by their parents in the forest. The boys decide to sleep under a big tree. The older brother knows that if they sleep normally, the beasts of the forest will come to harm them. He suggests to sleep head-to-head for protection.
As night falls, many ferocious beasts come to stare at them and wonder what these humans are. The beasts have lived in the forest for many years, and have never seen anything as strange as this. The keeper of the forest arises and takes pity on the children, understanding that they are in big trouble. He turns a leaf into white rabbit, and tells the elephant beast that the white rabbit is much tastier than the children. Hearing this, the elephant beast tramples all the small animals nearby, to eat. When the children awake, they are not only safe from harm, but they are saved because they now can eat the small animals as well for food.
ឈ្មោះ រឿងម្ដាយនិទាន_02
ទំហំ 31cm x 46cm
ឆ្នាំ 2020
លុះពេលយប់ឡើងមិនឃើញឪពុកម្ដាយត្រឡប់មកវិញ
ក្មេងប្រុសទាំងពីរនាក់ក៏បានសម្រេចចិត្តនាំគ្នាដេកនៅក្រោមដើមឈើធំនោះ,
ក្មេងប្រុសត្រូវជាបងក៏បាននឹកឃើញថានៅក្នុងព្រៃធំអញ្ចឹងសំបូរទៅដោយសត្វកាចសាហាវ ហើយក៏បានប្រាប់ប្អូនថា
បើសិនយើងទាំងពីរដេកតាមធម្មតាពេលយប់ឡើងប្រាកដជាសត្វកាចសាហាវមកធ្វើបាបយើងមិនខានរួចក៏នឹកឃើញថាយើងនាំគ្នា
ដេកក្បាលទល់គ្នា។ លុះពេលយប់ឡើងក៏មានសត្វកាចសាហាវជាច្រើន មកចោមរោមមើលហើយពួកវាឆ្ងល់ថាមិនដឹងជាសត្វអ្វី
ដោយសារតែពួកវារស់នៅក្នុងព្រៃនោះយូរហើយមិនដែលឃើញសត្វអ្វីចម្លែកដូចពេលនេះទេ ។
រួចហើយអ្នកតាថែរក្សានៅព្រៃនោះ ក៏អាណិតក្មេងៗពេលនោះក៏បានប្រែក្រឡាធ្វើជាទន្សាយសរមួយដែលឈរនៅគល់ឈើ
ហើយក៏បានប្រាប់ទៅសត្វដំរីថាសត្វនេះគឺជាសត្វចម្លែកពេលដែលវាភ្ញាក់ឡើងវាប្រាកដជាស៊ីបងដំរីឯងមុនគេ
ដំរីឮដូច្នេះក៏ក្រឡេកទៅមើលក្មេងទាំងពីរ
ឃើញពួកគេកម្រើកដៃកម្រើកជើងដោយសារភ័យខ្លាចផងក៏រត់ជាន់សត្វតូចៗនៅក្បែរខ្លួនងាប់ពេញដី។
លុះពេលព្រឹកឡើងក្មេងទាំងពីរក៏បានឃើញសត្វងាប់ជាច្រើននៅជុំវិញខ្លួន
ហើយណាមួយឃ្លានផងក៏យកកូនកាំបិតដែលខ្លួនរាវបាននៅក្នុងទឹកយកមកវះសាច់សត្វទាំងនោះធ្វើជាអាហារប្រចាំថ្ងៃ ។